/ / /

កិច្ចពិភាក្សាការងារ ជាមួយប្រតិភូ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការកំណត់ទីតាំង២ នៅក្នុងខេត្តកោះកុង ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន ១០០ នៃ”គម្រោងតេជោភូមិ១០០”

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការកំណត់ទីតាំង២ នៅក្នុងខេត្តកោះកុង ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន ១០០ នៃ”គម្រោងតេជោភូមិ១០០”។

អភិបាលរងខេត្ត សូមស្វាគមន៌យ៉ាងកក់ក្តៅចំពោះប្រតិភូ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានកំណត់ខេត្តកោះកុង យកទីតាំងចំនួន២ ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០នៃ”គម្រោងតេជោភូមិ១០០”។ គម្រោងនេះនិងចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន នឹងកាត់បន្ថយភាពក្រីក្រ សំដៅឈានទៅសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមឱ្យមន្ទីរជំនាញ ធ្វើការពិគ្រោះយោបល់និងពិភាក្សាអំពីការកំណត់ទីតាំងចំនួន២ នៅក្នុងខេត្តកោះកុង ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំង១០០នៃ”គម្រោងតេជោភូមិ១០០”។ ទីតាំងសក្តានុពលសម្រាប់អនុវត្ត ត្រូវមានលក្ខណៈសម្បត្តិ ១-ជាទីកន្លែងដែលមានកេរតំណែលប្រវត្តិសាស្ត្រនិងវប្បធម៌ ២-ជាកន្លែងទាក់ទាញទេសចរណ៍ ៣-អាជ្ញាធរមានភាពជាអ្នកដឹកនាំនៅមូលដ្ឋាន មានភាពម្ចាស់ការ និងមានសមត្ថភាពធនធានមនុស្សគ្រប់គ្រាន់ ៤-មានសក្កានុពលទាក់ទាញការវិនិយោគឯកជន និង៥-មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ព្រមទាំង ៦-ជាទីតាំងដែលមានប្រជាជនច្រើន៕

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង រួមជាមួយលោក អ៊ុល រ៉ាន់ ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានចូលរួមកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ