លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងទិសដៅបន្ត នៃការអនុវត្តបទបញ្ជាលេខ០១ បប ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន(គ.ប.ឆ.ប) និងជាប្រធានក្រុមការងារទី២ នៅក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន(គ.ប.ឆ.ប)។
ទីតាំង៖ នៅសាលប្រជុំសាលាខេត្ត (តាមរយៈប្រព័ន្ធZOOM)។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦




















