/ / /

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនគ្រួសារចាស់ជរា គ្មានទីពឹង ចំនួន ០៣ គ្រួសារ រស់នៅសង្កាត់ស្ទឹងវែង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនគ្រួសារចាស់ជរា គ្មានទីពឹង ចំនួន ០៣គ្រួសារ រស់នៅសង្កាត់ ស្ទឹងវែង ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង ។

នាឱកាសនោះលោកស្រីអនុប្រធាន បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកស្រីក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពដើម្បីឆាប់បានធូរស្បើយ។ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះ ពួកគាត់សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏​ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ​ប្រធាន​គណៈកម្មាធិការសាខា ដែលជានិច្ចកាល​តែងតែយកចិត្តទុក​ដាក់ដល់​ការ​លំបាករបស់​ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ៤ដប ទឹកស៊ីអ៊ីវ ៤ដប ស្ករស២គីឡូ អំបិល២គីឡូ ប្រេងឆា២លីត្រ តែ៤កញ្ចប់ ទឹកដោះខាប់៤កំប៉ុង ព្រមទាំងថវិកាថវិកា១០ម៉ឺនរៀល ដូចៗគ្នា ។ ដោយឡែកចៅសង្កាត់ស្ទឹងវែងបានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥ម៉ឺនរៀលផងដែរ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    30/07/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំកណ្ដោល ក្រុមការងារភូមិ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅចំណុចជំហាន២ ភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន ៣០គ្រួសារ មានជីវភាពខ្វះខាត

  • មន្ទីរធម្មការ និងសាសនា/
    30/07/2026

    ថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាខេត្តកោះកុង និងមន្ត្រីចូលរួមសម្របសម្រួលតាមបណ្តាវត្តរួមមាន៖​ វត្តជោតញ្ញាណ វត្តទេពនិមិត្ត វត្តអម្ពទិយារាម វត្តមណ្ឌលសីមារាម និងសមុទ្ទារាម

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    29/07/2026

    គណៈកម្មការហិរញ្ញប្បទានមន្ទីរពេទ្យបង្អែកខេត្តកោះកុង រៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    29/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុង ប្រចាំខែកក្កដា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    29/07/2026

    លោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ និងក្រុមការងារ បានចុះជួយគាំទ្រសាលាគោលដៅស្តង់ដាសាលារៀនគំរូ ឆមាសទី២ ឆ្នាំ២០២៦