លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំលោក ឃួន គឹមសុង មន្ត្រីការិ.ក.ធ.បស្រុក សមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងមេភូមិប៉ាក់ខ្លង១ ចុះពិនិត្យការចាក់អាចម៍ដីនៅបរិវេណទីធ្លាដីបម្រុងរបស់រដ្ឋបាលស្រុកសម្រាប់ទុករៀបចំធ្វើពិធីបុណ្យជាតិ និងកម្មពិធីផ្សេងៗនៅឆ្នេរកោះយ៉ និងបានចុះណែនាំដល់ម្ចាស់តូបដែលលក់ដូរនៅមាត់ឆ្នេរសមុទ្រកោះយ៉ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ រៀបចំកន្លែងលក់ដូរដែលមានទោងត្រូវចងខ្សែ និងបោះសរសរទោងឲ្យបានរឹងមាំជៀសវាងនៅបញ្ហាគ្រោះថ្នាក់ផ្សេងៗ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!