/ / /

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) លេីកទី៤៦

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) លេីកទី៤៦ ក្រោមអធិបតីភាព លោក ស៊ន ស្រិញ ប្រធាន គកនក និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី៤៥
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍អំពីផ្នែកអប់រំ
៤.របាយការណ៍អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គកនក
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែឧសភា ឆ្នាំ២០២៦
៦.ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារ ក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៧.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមជាកិត្តិយសពីលោកស្រី ផល សុជាតិ ប្រធាន គកសក ស្រុកគិរីសាគរ ក្រៅពីនេះសមាជិកក្រុមប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាពគិរីសាគរ​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយិកាសាលាបឋមកោះស្ដេច នាយិកាមត្តេយ្យកោះស្ដេច ក្រុមទ្រទ្រង់សុខភាពភូមិ មេភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។

ថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ May 21, 2026

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    21/05/2026

    លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋសាលាស្រុកមណ្ឌលសីមា បានដឹកនាំកិច្ច ប្រជុំបែងចែកតួនាទី ភារកិច្ចសម្រាប់ត្រៀមរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ស្រុកមណ្ឌលសីមា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    21/05/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំស្ដីអំពីរបាយការណ៍សហគមន៍នេសាទចំនួន១ និងសហគមន៍ទេសចរណ៍ចំនួន១ ដែលមានសក្តានុពលដើម្បីត្រៀមជំរុញឱ្យមានភាពកាន់តែល្អប្រសើរឡើង

  • ហេង គីមឆន/
    21/05/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន​ ឃៀម ស្នងការស្ដីទីខេត្ដកោះកុង បានដឹកនាំលោក-លោកស្រីស្នងការរងពាក់ព័ន្ធ និងនាយការិយាល័យពាក់ព័ន្ធ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីការប្រមូលភស្តុតាង និងធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច

  • រដ្ឋបាលស្រុកថ្មបាំង/
    21/05/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញជាអធិបតីក្នុង “ទិវាជាតិនៃការចងចាំ”

  • ហេង គីមឆន/
    21/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងគ្រួសារនិវត្តជននិងពិធីកាត់ខ្សែបូសម្ពោធប្រគល់-ទទួលផ្ទះថ្មី និងអណ្ដូងទឹក ជូនដល់គ្រួសាអតីតយុទ្ធជន និងនិវត្តជន ដែលរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

  • រដ្ឋបាលស្រុកថ្មបាំង/
    21/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅតាមបណ្ដាឃុំ នៃស្រុកថ្មបាំង ខេត្តកោះកុង