/ / /

លោក សាង​ ស៉ីណេត អភិបាលរងស្រុកកោះកុង​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំប្រចាំខែមេសា របស់លេខាធិការដ្ឋាន ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

ស្រុកកោះកុង ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក សាង​ ស៉ីណេត​ អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង អញ្ជើញ​ចូលរួម​កិច្ចប្រជុំប្រចាំខែមេសា របស់លេខាធិការដ្ឋាន ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ក្រោមការដឹកនាំ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    19/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • មន្ទីរកិច្ចការនារី/
    19/05/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត ដែលមានការចូលរួមពីសំណាក់ លោកស្រីអនុប្រធានមន្ទីរ លោកស្រី-លោក ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន១៩រូប (ស្រី១៥រូប) នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។

  • ហេង គីមឆន/
    19/05/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មការ អនុគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ៤.៧គីឡូម៉ែត្រ និង៧គីឡូម៉ែត្រ ដើម្បីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង បានដឹកនាំអនុប្រធាន និងសមាជិកនៃអនុគណៈកម្មការបច្ចេកទេស ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីរត់ប្រណាំង ៤.៧គីឡូម៉ែត្រ និង៧គីឡូម៉ែត្រ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    19/05/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំប្រចាំខែមេសា របស់លេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    19/05/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលក្នុងពិធី«សំណេះសំណាល និងផ្តល់កញ្ចប់អាហារ ជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម ចំនួន ៧០គ្រួសារ ក្នុងឱកាសពិធីបុណ្យរ៉ាយ៉ាហាជ្ជី» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ

  • ហេង គីមឆន/
    19/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី“សំណេះសំណាល និងផ្តល់កញ្ចប់អាហារ ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន ៧០គ្រួសារ ក្នុងឱកាសបុណ្យរ៉ាយ៉ាហាជី” នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង