/ / /

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានអញ្ជើញចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចែកអំណោយរបស់អង្គការមូលនិធិអាស៊ាន ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧០គ្រួសារ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំ ជំនួយការរដ្ឋបាល មេភូមិ៤ និងអនុភូមិ៤ ចូលរួមអមដំណើរ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧០គ្រួសារ ដែលជាអំណោយមនុស្សធម៌របស់អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងអភិវឌ្ឍន៍កម្ពុជា ។
វេលាម៉ោង ៨:០០នាទីព្រឹក
កម្មវិធីធ្វើឡើងនៅសារ៉ាវឥស្លាម ភូមិ៤ ។

ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦

#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/05/2026

    លោក ទីណា រ៉ាដេត អភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល ចាត់លោក ហង់ សុផាន់ណារ៉ា ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងលោកស្រី ចាន់ ស៊ីនួន មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា ទទួលបន្ទុកការងារកុមារតូចបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំបរិយាបន្ន សម្រាប់មត្តេយ្យសិក្សា»

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/05/2026

    លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងអាជ្ញាធរ ភូមិ ឃុំ សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យ ទីតាំងស្នើសុំចេញប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន០១ កន្លែងស្ថិតនៅភូមិសាស្រ្តស្រុកស្រែអំបិល

  • ហេង គីមឆន/
    19/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នឹម សារ៉ន ប្រធានផ្សារក្តាម កោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    19/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង ១២ ឧសភា

  • មន្ទីរធម្មការ និងសាសនា/
    19/05/2026

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្ត​ និងលោក​ ជួន​ ភារ៉េត​ អនុប្រធានមន្ទីរ បានចូលរួម ក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកបូទុមសាគរ​ ក្រោមការអញ្ជេីញជាអធិបតីភាពដ៌ខ្ពង់ខ្ពស់​ ពីលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​

  • ហេង គីមឆន/
    18/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ តុបតែងលម្អ រង្វង់មូលគល់ស្ពានកោះកុង