ស្រុកកោះកុង ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក សាង ស៉ីណេត អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសៀវភៅព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។



