/ / /

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ អញ្ជើញទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ពីលោក ធន រ៉េត និងលោកស្រី ទាវ គីមងួន ព្រមទាំងក្រុមគ្រួសារ ដើម្បីចូលរួមចំណែកជាមួយសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ អញ្ជើញទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ពីលោក ធន រ៉េត និងលោកស្រី ទាវ គីមងួន ព្រមទាំងក្រុមគ្រួសារ ដើម្បីចូលរួមចំណែកជាមួយសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះនិងជនទីទ័លក្រនៅក្នុងមូលដ្ឋាន ។

មានប្រសាសន៍នាឱកាសនោះ លោក ធន រ៉េត និងលោកស្រី ទាវ គីមងួន ព្រមទាំងក្រុមគ្រួសារ មានការគាំទ្រ និងមានទឹកចិត្តរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ សម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង ។

ជាមួយគ្នានោះផងដែរ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុមការងារ បានថ្លែងអំណរគុណ កោតសរសើរ ដល់សប្បុរសជន និងបានចាត់ទុកអំណោយ ដែលបាននាំមកប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នាពេលនេះ គឺពិតជា កាយវិកា និងទឹកចិត្តសប្បុរសធម៌មួយរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា កាកបាទកក្រហមកម្ពុជា ខេត្តកោះកុង ក៏ ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋជួបប្រទះការខ្វះខាត ឬជួបប្រទះនូវឧប្បត្តិវហេតុផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយតប បានទាន់ពេលវេលាផងដែរ។

នាពេលនេះ ក៏ជា ការរួមចំណែក ដើម្បីឆ្លើយតបក្នុងការជួយដល់សុខភាព និងបញ្ហាប្រឈមខ្វះខាត សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពសាធារណៈ ឱ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ក្នុងកាលៈទេសៈនាបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាយើង បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពាវនាវណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ រួមនឹងប្រជាពលរដ្ឋយើង រួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងកូវីដ ១៩ ដែលជាជំងឺរាតត្បាត សកលក្នុងពិភពលោក។

ជាចុងក្រោយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ក៏បានសន្យា និងធ្វើការចាត់ចែងអំណោយទាំងនេះ ឱ្យបានស្របទៅ​នឹងទឹកចិត្តសប្បុរសធម៌ម្ចាស់អំណោយ ពិសេសឱ្យបានចំគោលដៅ នៃគោលការណ៍ ក្នុងវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នឈានមុខ ក្នុងការជួយសង្គ្រោះ និងជួយសម្រាលការលំបាកនូវបញ្ហាប្រឈមនានា សម្រាប់ជនងាយរងគ្រោះដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន។

សម្ភារដែរអនុសាខាស្រុកទទួលបានរួមមាន៖ អង្ករ ២០ បាវ ស្មើនឹង១.០០០គីឡូក្រាម ទឹកត្រី ១០កេស មីម៉ាម៉ា ០១ កេសធំ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/04/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដោយសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធ លោក រៀម ដារី ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    03/04/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    03/04/2026

    លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងឱ្យ លោកអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំ កិច្ចការងារចាំបាច់មួយចំនួន ដោយមានការចូលរួមពី លោក នាយករងរដ្ឋបាល លោក លោកស្រី ការិយាល័យពាក់ព័ន្ធ លោកមេឃុំ ទាំងបួន កងកម្លាំងប្រដាប់អាវុធទាំងពីរ ប្រភេទ លោកនាយរង តំបន់ការពារធម្មជាតិ ទាំងបី

  • រដ្ឋបាលស្រុកបូទុមសាគរ/
    03/04/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ និងមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ ឧទ្យានជាតិបទុមសាគរ យុវវជនកាកបាទក្រហម យុវជនស.ស.យ.ក យុវជនក្មេងវត្ត ធ្វើការសម្អាតបរិស្ថាន នៅតាមបណ្ដោយផ្លូវជាតិ៤៨ រង្វង់មូលលោកតាសាយភូថង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខ

  • ហេង គីមឆន/
    03/04/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែមីនា និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    03/04/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចុះពិនិត្យទីតាំងថ្នាលបណ្ដុះកូនកោងកាង នៅភូមិបឹងកាឆាង ស្ថិតនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង