/ / /

វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីនិតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីជនបទ

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង ទទួលស្វាគមន៍ ឯកឧត្តម តាន់ វេងធៀង អ្នកសម្របសម្រួល​ថ្នាក់ជាតិ ប្រចាំខេត្តកោះកុង ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីនិតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីជនបទ រយៈពេល ៣ថ្ងៃ ពីថ្ងៃ​ទី ២០-២២ ខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណងសំខាន់ពង្រឹងសមត្ថភាពមន្ត្រីអ្នកសម្របសម្រួលថ្នាក់ខេត្ត និងក្រុងស្រុក គាំទ្របច្ចេកទេស វិធីសាស្រ្ត ការជ្រើសរើស​គ្រួសារ និងការសម្ភាសន៍ ដើម្បីធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ នៅទីជនបទ នៃភូមិគោលដៅ ចំនួន ១១៣ ភូមិ ស្វែងរកគ្រួសារទីទាល់ក្រ ពិតប្រាកដ ដើម្បីជួយពួកគាត់ ក្នុងការផ្តល់សេវា ឬជំនួយផ្សេង ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/04/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដោយសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធ លោក រៀម ដារី ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    03/04/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    03/04/2026

    លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងឱ្យ លោកអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំ កិច្ចការងារចាំបាច់មួយចំនួន ដោយមានការចូលរួមពី លោក នាយករងរដ្ឋបាល លោក លោកស្រី ការិយាល័យពាក់ព័ន្ធ លោកមេឃុំ ទាំងបួន កងកម្លាំងប្រដាប់អាវុធទាំងពីរ ប្រភេទ លោកនាយរង តំបន់ការពារធម្មជាតិ ទាំងបី

  • រដ្ឋបាលស្រុកបូទុមសាគរ/
    03/04/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ និងមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ ឧទ្យានជាតិបទុមសាគរ យុវវជនកាកបាទក្រហម យុវជនស.ស.យ.ក យុវជនក្មេងវត្ត ធ្វើការសម្អាតបរិស្ថាន នៅតាមបណ្ដោយផ្លូវជាតិ៤៨ រង្វង់មូលលោកតាសាយភូថង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខ

  • ហេង គីមឆន/
    03/04/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែមីនា និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    03/04/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចុះពិនិត្យទីតាំងថ្នាលបណ្ដុះកូនកោងកាង នៅភូមិបឹងកាឆាង ស្ថិតនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង