ស្រុកកោះកុង៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង និងជាតំណាងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង បានដឹកនាំ គណៈកម្មាធិការអនុសាខា អភិបាលរងស្រុក និងមន្រ្តីសាលាស្រុក សហការជាមួយរដ្ឋបាលឃុំជ្រោយប្រស់ ចុះប្រគល់សម្ភារដល់គ្រួសាររងគ្រោះដោយសារគ្រោះខ្យល់កន្រ្តាក់ ចំនួន ០៤គ្រួសារ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សម្ភាររួមមាន : ហ្វ្រីប្រូ ចំនួន ៤០សន្លឹក អង្ករចំនួន ០៤បាវ ទឹកសុទ្ធចំនួន ០៤កេស ត្រីខ ០៤យួរ និងមីចំនួន ០៤កេស។








