លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់ ចំណាន ប្រធានពន្ធនាគារខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៦ មានដូចខាងក្រោម ៖
-ផ្សព្វផ្សាយអនុសាសន៍ណែនាំ របស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុង ស្មារតីអង្គប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តាមកម្មវិធី Zoom Meeting។
-ផ្សព្វផ្សាយសេចក្តីណែនាំ លេខ ០១៩ សណន ស្តីពីការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាស័ក្តិមន្ត្រីពន្ធនាគារលើបណ្ដាញសង្គមផ្សេងៗ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងនោះលោកប្រធាន បានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីក្រោមឱវាទដូចជា៖
១.ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យវត្តមានមន្ត្រីក្រោមឱវាទទាំងអស់ ក្នុងករណីមានមន្ត្រីណាម្នាក់ ឈប់លើសគោលការណ៍កំណត់ ត្រូវរៀបចំបែបបទស្នើសុំ ដើម្បីអនុវត្តទណ្ឌកម្មវិន័យឱ្យបាន ម៉ឺងម៉ាត់បំផុត។
២.ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវបង្កើត App No Drug ក្នុងទូរស័ព្ទដៃ
៣.ផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ជាពិសេសមន្ត្រីត្រូវនៅឆ្ងាយពីគ្រឿងញៀន
៤.ពង្រឹងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងសន្សំសំចៃថាមពលអគ្គីសនី
៥.ពង្រឹងការត្រួតពិនិត្យ ឆែកឆេរ រុករក សម្ភារហាមឃាត់គ្រប់គោលដៅចូលក្នុងពន្ធនាគារ
៦.ត្រូវយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការយាមគ្រប់គោលដៅទាំងអស់ ទាំងយប់ និងទាំងថ្ងៃ។
៧.ពង្រឹងការត្រួតពិនិត្យ សុខភាព និងអនាម័យជនជាប់ឃុំ
៨.ថ្នាក់ដឹកនាំ រួមនឹងមន្ត្រីជំនាញការិយាល័យទាំងប្រាំ ត្រូវបន្តសហការការងាររួមគ្នា និងសាមគ្គី ភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អប្រសើរ។
នៅព្រឹក ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកោះកុង។
ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦
ប្រភព ៖ ពន្ធនាគារខេត្តកោះកុង




















