ខេត្តកោះកុងថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ មន្ទីរធម្មការនិងសាសនាខេត្តសហការជាមួយសាលាគណគណៈមហានិកាយខេត្តបានរៀបចំ ពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ ទូទាំងខេត្តកោះកុង ដោយមានការនិមន្តជាព្រះអធិបតីពីដ៏ខ្ពង់ខ្ពស់ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។
ក្នុងឱកាសនោះផងដែរ ព្រះឃោសធម្ម បណ្ឌិត ក៏បានពាំនាំព្រះរាជបន្ទូលផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានព្រះរាជបន្ទូលក្រើនរំលឹក ណែនាំ និងលើកទឹកព្រះទ័យដល់ ព្រះមេគណ មន្ត្រីសង្ឃ និងគណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតឱ្យយកព្រះទ័យទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងអប់រំដល់ភិក្ខុ សាមណេរ ជាសមណសិស្ស ឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំរបស់គណៈសង្ឃនាយក អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវគោលការណ៍របស់ខ្លួនដែលជាសមណសក្យបុត្ត។
សមាសភាពនិមន្ត អញ្ជើញ ចូលរួម





























