/ / / /

សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកស្អាតដែលចែកចាយទៅក្រុងខេមរភូមិន្ទ នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៦ ចាប់ពីវេលាម៉ោង ៨:០០នាទីព្រឹកដល់ម៉ោង ១៧:០០នាទីល្ងាច

សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកស្អាតដែលចែកចាយទៅក្រុងខេមរភូមិន្ទ ដោយសារបច្ចុប្បន្នកុងទ័រទឹកទំហំ៣០០ មម ដែលគ្រប់គ្រងការប្រើ ប្រាស់ទឹកស្អាតឲ្យប្រជាជនដែលនៅក្នុងក្រុងខេមរភូមិន្ទ ខូចមិនអាចស្រង់ទិន្នន័យបរិមាណការប្រើប្រាស់ទឹក ស្អាតបាន ដូច្នេះក្រុមហ៊ុនទើបមានការចាំបាច់សុំបិទប្រព័ន្ធទឹកស្អាតដែលផ្គត់ផ្គង់ទៅក្រុងខេមរភូមិន្ទ ដើម្បីធ្វើ ការផ្លាស់ប្តូរថ្មី នៅថ្ងៃទី ០៩/០៥/២០២៦ ម៉ោង ០៨:០០ នាទី ដល់ម៉ោង ១៧:០០ នាទីល្ងាច ។
=======✓✓=======
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/06/2026

    សូមអបអរសាទរ និងគោរពជូនពរ លោកជំទាវ ឈី វ៉ា ក្នុងឱកាសដែលលោកជំទាវ ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចទទួលស្គាល់ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    17/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារពាក់ព័ន្ធ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត

  • ហេង គីមឆន/
    17/06/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ ចូលរួមក្នុងកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពព្រំប្រទល់រដ្ឋបាល រវាងខេត្តព្រះសីហនុ និងខេត្តកោះកុង

  • ហេង គីមឆន/
    17/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • ហេង គីមឆន/
    16/06/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ ដឹកនាំលោកនាយ នាយរង​ការិយាល័យ​បុគ្គលិក​ និង​លោក​នាយ​ការិយាល័យ​បណ្តុះបណ្តាល​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំពង្រឹងការងារបុគ្គលិក ជាមួយអង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ​

  • ហេង គីមឆន/
    16/06/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាលនៃមន្ទីរមុខងារសាធរណៈខេត្តកោះកុង និងជាប្រធានប្រតិភូ បានដឹកនាំលោក លី បុរិន្ទ ប្រធានការិយាល័យ ព្រមទាំងមន្រ្តីការិយាល័យជំនាញ «ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែង» នៅវិទ្យាល័យ និងអនុវិទ្យាល័យនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង