/ / /

វគ្គបណ្ដុះបណ្ដាល​ ស្ដីពី ការពង្រឹងសមត្ថភាពដល់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ ដើម្បីឆ្លើយតបទៅ នឹងការរាតត្បាតជាសកលជំងឺកូវីដ១៩ (Training On Strengthening the Capicty of Rapid Response Team to Response the COVID-19 Outbreak)

វគ្គបណ្ដុះបណ្ដាល​ ស្ដីពី ការពង្រឹងសមត្ថភាពដល់មន្ត្រីក្រុមឆ្លើយតបបន្ទាន់ ដើម្បីឆ្លើយតបទៅ នឹងការរាតត្បាតជាសកលជំងឺកូវីដ១៩ (Training On Strengthening the Capicty of Rapid Response Team to Response the COVID-19 Outbreak)

លោកវេជ្ជបណ្ឌិត ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង​ ជាអធិបតី បានមានមតិសំណេះសំណាលជាមួយសិក្ខាកាម និងបើកវគ្គបណ្ដុះបណ្ដាលនេះ។ លោក​ ណុប​ សុគន្ធ​ និងលោក សាម​ វណ្ណាថា និងក្រុមការងារ មន្ត្រីក្រុមឆ្លើយតបបន្ទាន់ ជំងឺឆ្លង​ នៃមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកោះកុង ជាអ្នកសម្របសម្រួលកម្មវិធី ធ្វើបទបង្ហាញ និងអនុវត្តន៍ផ្ទាល់។

វគ្គបណ្ដុះបណ្ដាលមានគោលបំណងផ្ដោតលើការបណ្ដុះបណ្ដាលបន្ថែមជំងឺកូវីដ19 ដល់មន្រ្តីក្រុមឆ្លើយតបបន្ទាន់ថ្នាក់មណ្ឌលសុខភាព (COVID-19​ Training for HC RRTs Plus) ការតាមដានជំងឺឆ្លង ការពង្រឹងប្រព័ន្ធតាមដាន និងលំហូររាយការណ៍កូវីដ19 ការប្រមូល និងគុណភាពទិន្នន័យ ការបង្កើតនិយមន័យករណីសង្ស័យកូវីដ19 និងការពិភាក្សា ការស្វែងរក​ និងតាមដានអ្នកប៉ះពាល់ ការអនុវត្តលើការស្លៀកពាក់​ ការដោះសំភារៈការពារខ្លួន ការប្រមូលសំណាក (NIPH video) ការវេចខ្ចប់​ ការបញ្ជូនសំណាក។

វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសាលប្រជុំនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
ខេត្តកោះកុង, ថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    05/03/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    05/03/2026

    លោក យ៉ាក ខឿន ជំទប់ទី១ឃុំសហការជាមួយ លោក យី គឹមសាន ប្រធានការិយាល័យគាំទ្រមូលដ្ឋាន បានចុះសិក្សាគម្រោងផ្លូវក្រាលក្រួសក្រហមចំនួន ៣ខ្សែ  នៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។(នៅចំណុចកោះខ្យាង និងចំណុចវាលទ្រៀក) ជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    05/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលស្តីពី “ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    05/03/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំ អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន និងអនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធ Zoom Meeting

  • រដ្ឋបាលស្រុកបូទុមសាគរ/
    05/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោក លោកស្រី អភិបាលរងស្រុក លោក នាយករដ្ឋបាល លោក លោកស្រី ការិយាល័យពាក់ព័ន្ធ ចូលរួម វគ្គបណ្តុះបណ្តាលស្តីពី “ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធកម្មវិធី ZOOM Meeting

  • ហេង គីមឆន/
    05/03/2026

    សូមគោរពជូនពរ និងអបអរសាទរដ៏ស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក្នុងឱកាសដែល ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាច្រកម្ពុជា ប្រោសព្រះរាជប្រទានគោរមងារជា សម្តេចសេដ្ឋវិទូភក្តី គាត ឈន់