លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងសង្ស័យ ទីតាំងបានបង្រ្កាប និងបិទសៀលកន្លងមកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scame) ក្រោមអធិបតីភាពឯកឧត្តម យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋានគ.ប.ឆ.ប និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋានគ.ប.ឆ.ប និង លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង នៅសាលមហោស្រព ខេត្តកោះកុង។
ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
May 4, 2026
វេលាម៉ោង ០៩:៣០ នាទីព្រឹក






