លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួម វេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីដំណើរការចាប់ផ្តើមប្រតិបត្តិការអាជីវកម្មខ្សាច់នាំចេញ របស់ក្រុមហ៊ុន ខេធើលីស ម៉ារីន អេនរីសសស៍ (ខេមបូឌា) ឯ.ក ស្ថិតនៅតាមដងព្រែកត្រពាំងរូង ឃុំត្រពាំងរូង និងឃុំតាតៃក្រោម ខេត្តកោះកុង ក្រោមគណៈអធិបតីភាព លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងលោក ឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណវត្តកោះកុងក្នុង ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។





