លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដែលមានរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖
១.ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារប្រចាំខែមេសា ឆ្នាំ២០២៦
២.ពិភាក្សាបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក
៣.សំណូមពរ ផ្តល់អនុសាសន៍
៤.រៀបចំផែនការសកម្មភាពការងារសម្រាប់ខែឧសភា ឆ្នាំ២០២៦
៥.បញ្ហាផ្សេងៗ……។
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦







