ស្រុកកោះកុង៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ណឹម ភីរម្យ អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយអំពីដំណើរការចាប់ផ្តើមប្រតិបត្តិការអាជីវកម្មខ្សាច់នាំចេញ របស់ក្រុមហ៊ុន ខេធើលីស ម៉ារីន អេនរីសសស៍ (ខេមបូឌា) ឯ.ក ក្រោមអធិបតីភាព លោក ឈេង សុណ្ណដា អភិបាលរងខេត្តកោះកុង នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។





