លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២២ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាល ស្រុកគិរីសាគរ
៤.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការគ្រប់គ្រងគម្រោងសាងសង់ផ្លូវបេតុងអាមេរបស់រដ្ឋបាលស្រុកគិរីសាគរ ឆ្នាំ២០២៦
៥.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការគ្រប់គ្រងគម្រោងជួសជុលអគារសាលាស្រុកគិរីសាគរ ឆ្នាំ២០២៦
៦.ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៦ ស្តីពីការអនុវត្តមូលនិធិ គាំទ្រការផ្តល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលស្រុកគិរីសាគរ
៧.ពិភាក្សាលើបញ្ហាប្រឈម
៨ .សេចក្តីផ្សេងៗដោយមានការចូលរួមពី៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ សមាជិកក្រុមប្រឹក្សាឃុំភ្ញីមាស លោកជំទប់១ព្រែកខ្សាច់ លោកមេឃុំស្ដីទី ឃុំកោះស្ដេច តំណាងអធិការដ្ឋាននគរបាលស្រុក តំណាងមណ្ឌលសុខភាពគិរីសាគរ ប្រធានប៉ុស្ដិ៍សុខភាពកូនកុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។



ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
