/ / /

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានចូលរួមក្នុងកម្មសិទ្ធបញ្ញាពិភពលោក ឆ្នាំ២០២៦  ក្រោមមូលបទ(កម្មសិទ្ធបញ្ញា និងកីឡា)

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានចូលរួមក្នុងកម្មសិទ្ធបញ្ញាពិភពលោក ឆ្នាំ២០២៦  ក្រោមមូលបទ(កម្មសិទ្ធបញ្ញា និងកីឡា) “​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលប្រារព្វធ្វើឡើងនៅ ទីស្តីការក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរ ក្នុងទិវាកម្មសិទ្ធបញ្ញាពិភពលោក ឆ្នាំ២០២៦ ក៏មានកម្មវិធីធំៗអមដូចខាងក្រោម ៖
១./ ពិធីសម្ពោធ និងបើកសិក្ខាសាលាគម្រោងគ្លីនិកគ្រប់គ្រប់កម្មសិទ្ធបញ្ញា។
២./ ពិធីសម្ពោធ ដាក់អោយប្រើប្រាស់ប្រព័ន្ធទិន្នន័យ WIPO Publist Cloud សម្រាប់គ្រប់គ្រង និងវិភាគព័ត៌មានចុះបញ្ជីម៉ាក និងប្រព័ន្ធស្រាវជ្រាវ តាមដាន និងវិភាគម៉ាកសម្រាប់សាធារណៈជន រួមទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា។
៣./ ពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ចំនួន៤ ៖
       – សូត្រមាសភ្នំស្រុក
       –  ក្តាមថ្មកោះកុង 
       – ស្វាយឧត្តរមានជ័យ
       – ស្វាយចន្ទីកំពង់ធំ)
៤./ ពិធីប្រគល់ជូនវិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ៖
៥./ ទស្សនានៃការរៀបចំពិព័រណ៌ផលិផលខ្មែរ ទំនិញសម្គាល់ភូមិសាស្រ្ត និងផលិផលកីឡា។
ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង​ មន្ត្រីពាក់ព័ន្ធ​នៃការយាល័យគណនេយ្យ និងហិរញ្ញវត្ថុ និងការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានចូលរួមវគ្គបណ្តុះបណ្តាលបំប៉នសមត្ថភាពតាមប្រព័ន្ធនិម្មិត (Zoom) ស្តីពីការរៀបចំកិច្ចបញ្ជិកា និងការអនុវត្តថវិកាជំងឺមិនឆ្លងសម្រាប់មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ នៃរដ្ឋបាលរាជធានី-ខេត្ត

  • ហេង គីមឆន/
    28/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការស៊ីវិលចូលរួមក្នុង«កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈ ប្រចាំខែឧសភា ឆ្នាំ២០២៦»

  • ហេង គីមឆន/
    28/05/2026

    សេចក្តីជូនដំណឹង ស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៦

  • ហេង គីមឆន/
    28/05/2026

    M.r Wang Shou Ceng បរិច្ចាគថវិកាចំនួន ២,៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តមសេនីយ៍ទោ ប៊ុន ថូ បរិច្ចាគថវិកាចំនួន ៥០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦