រដ្ឋបាលឃុំព្រែកខ្សាច់
====================
លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែ មេសា ឆ្នាំ ២០២៦ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៦ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ មីនា ឆ្នាំ ២០២៦
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ មីនា ឆ្នាំ ២០២៦
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. លើបញ្ហាប្រឈមការបោះត្រាលើទីតាំងដីដែលប្រជាពលរដ្ឋបានលក់ដូរទៅឲ្យភាគីដែលជាឈ្មួញអ្នកទិញលើទីតាំងដីដែលមិនទាន់កាត់ឆ្វៀល។
៥. ការចុះស្រង់សំណង់អាណាធិតេយ្យដែលមិនមាច្បាប់
៦ . មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាឃុំចំនួន ៣ រូបលើ៥រូប ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក មន្រ្តីប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រែកខ្សាច់ លោក អនុភូមិ ព្រែកខ្សាច់ អនុភូមិ យាយសែន អនុភូមិ សំរុងតាកែវ សមាជិកភូមិសំរុងតាកែវ ប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់ សរុបចំនួន ១២នាក់ ស្រី ០២នាក់ នៅសាលាឃុំព្រែកខ្សាច់ ។
===================
ថ្ងៃ ១១កើត ខែ ពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦






