………………………………………………….
លោក ឡុញ សុផល ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក នាយរងប៉ុស្តិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិតានី មេភូមិភ្ញីមាស អនុភូមិកៀនក្រឡាញ់ មន្រ្ដីប៉ុស្តិ៍សុខភាព នាយកសាលាពាមកាយ នាយិកាសាលាតានី និងក្រុមទ្រទ្រង់សុខភាពភូមិ
អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមីនា ឆាំ្ន២០២៦
២/. ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/. ពិនិត្យ និងពិភាក្សាលើការងារអប់រំ
៤/. ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥/. ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦/. ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧/. ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨/. ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារនៅក្នុងអំឡុងពេល១០០០ថ្ងៃដំបូងនៃជីវិត(ផែនទីសេវាសង្គម)
៩/. សេចក្ដីផ្សេងៗ
……………………………………………….
ថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
APRIL 27,2026



