ស្រុកកោះកុង៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំព្រឹត្តិការណ៍ រត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ។



