កោះកុង ព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសុខភាពសិក្សាថ្នាក់ខេត្ត និងផ្សព្វផ្សាយបទបញ្ជាលេខ:០២.បប របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅសាលប្រជុំមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ។





