រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) លេីកទី៤៥ ក្រោមអធិបតីភាព លោក ស៊ន ស្រិញ អនុប្រធាន គកនក និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គកនក លេីកទី៤៤
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍អំពីផ្នែកអប់រំ
៤.របាយការណ៍អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិកា គកនក
៥.របាយការណ៍ សកម្មភាព គកនក ប្រចាំខែមេសា ឆ្នាំ២០២៦
៦.ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារ ក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៧.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយិកាសាលាមត្តេយ្យកោះស្ដេច នាយិកាសាលាបឋមកោះស្ដេច មេភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីចំណុះរដ្ឋបាលឃុំ។




ថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
April 27, 2026
