លោកស្រី អ៉ិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក និងលោកពេជ្រ សិលា អភិបាលរង តំណាង លោកក្រូច បូរីសីហា អភិបាលស្រុក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារលោកស្រី កៅ នឹម អាយុ៣៣ឆ្នាំ ដែលមានជីវភាពខ្វះខាត ទីទ័លក្រ នៅភូមិចំការលើ(ចំណុចព្រែករាក់) ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
អំណោយដែលផ្ដល់ជូនរួមមាន អង្ករ ៥០គីឡូក្រាម មីជាតិ ២កេស ទឹកបរិសុទ្ធ២កេស ត្រីខ ០២ដុំ ទឹកត្រី ០២យួរ ទឹកស៊ីអ៉ីវ ២យួរ នំ ទឹកដោះគោ ចំនួន១ថង់ព្រមទាំងថវិកាផ្ទាល់របស់លោកអភិបាល ចំនួន ៥០០,០០០រៀល។
ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
April 25, 2026
វេលាម៉ោង ១០:៣០នាទីព្រឹក





