លោក ស៊ន ស្រិញ មេឃុំស្ដីទី បានអញ្ជេីញចូលរួមសិក្ខាសាលាស្ដីពី ការវាយតម្លៃបញ្ជីក្រហមនៃអម្បូរសត្វ Syngnathidids នៅអាសុីអាគ្នេយ៍របស់អង្គការសហភាពអន្តរជាតិដេីម្បីអភិរក្សធម្មជាតិ ‘IUCN Southeast Asian Syngnathids Red List Assessment Workshop’ ចាប់ពីថ្ងៃទី២១ ដល់២៤ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ សិក្ខាសាលានេះរៀបចំឡេីងដោយ Singapore Oceanarium ដោយមានការចូលរួមពីសិក្ខាកាមមកពីប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ភូមា វៀតណាម ហ្វីលីពីន និងថៃ។ គោលបំណងនៃសិក្ខាសាលា គឺប្រមូលផ្តុំអ្នកជំនាញក្នុងតំបន់ដើម្បីពិនិត្យ និងវាយតម្លៃស្ថានភាពអភិរក្សនៃអម្បូរសត្វ Syngnathidids នៅអាស៊ីអាគ្នេយ៍ ដោយរួមចំណែកចំណេះដឹងសំខាន់ៗដល់ការវាយតម្លៃបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិដេីម្បីអភិរក្សធម្មជាតិជាសកល ។





ថ្ងៃអាទិត្យ ១០កេីត ខែពិសាខ ឆ្នាំម្សាញ់
អដ្ឋស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦
April, 26th 2026
