១៦/តុលា/២០២០ វេលាម៉ោង ៣:៣០នាទីរសៀល
===================
លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលស្រុក និងជាអនុប្រធានអនុសាខាកាកបាទកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ និងសហការជាមួយ អាជ្ញាធរឃុំអណ្តូងទឹក នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៩០,០០០ រៀល ដែលជាថវិការបស់អាជ្ញាធរឃុំ ជូន លោកស្រី លឹម ម៉េង អាយុ ៥៨ឆ្នាំ ជាស្រ្តីមេម៉ាយទីទ័លក្រ និងមានជំងឺប្រចាំកាយ ដែលសិ្ថតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
នាឱកាសនោះក្រុមការងារអនុសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោក ហាក់ ឡេង អភិបាលស្រុក នឹងជាពិសេសពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
អំណោយរួមមាន៖
អង្ករ ២០គីឡូ ទឹកស៊ីវអ៉ីវ១យួរ ទឹកត្រី១យួរ មី១កេស ត្រីខ១យួរ ស្ករស ១កញ្ចប់ អំបិល១កញ្ចប់ ប៊ីចេង១កញ្ចប់ នឹងខ្ទឹមស០,៥គីឡូ និងថិកាឃុំចំនួន ៩០,០០០រៀលគត់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
October 16, 2020