ស្រុកកោះកុង៖ នាថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក សាង ស៊ីណេត អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមពិធីប្រគល់ផ្ទះ ០១ ខ្នង ដែលជាអំណោយរបស់សាខាកាកបាទក្រហមខេត្តកោះកុង ជូនប្រជាពលរដ្ឋឈ្មោះ លៀង កន ភេទ ស្រី អាយុ ៧៣ ឆ្នាំ ដែលមានជីវភាពខ្វះខាត ក្រោមអធិបតីភាព លោក អ៊ូច ទូច នាយករដ្ឋបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រមខេត្តកោះកុង នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។







