លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយនាយរងការិយាល័យជំនាញ និងមន្ត្រីជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ គង់ មនោ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ ដែលបានចុះបំពេញបេសកកម្មការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានលទ្ធផលល្អគួរជាទីមោទន:។ លោកក៏បានផ្តាំផ្ញើរ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តអនុវត្ត តួនាទី ភារកិច្ច គោរពវិន័យ ម៉ោងពេល បំពេញធ្វើការឱ្យបានល្អ៕
ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦



