/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី“កាត់ខ្សែបូរបើកសង្ក្រាន្តឆ្នាំថ្មី និងពិធីបំបួសកុលបុត្រ” នៅវត្តទេពនិមិត្ត ហៅវត្តថ្មី

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធី“កាត់ខ្សែបូរបើកសង្ក្រាន្តឆ្នាំថ្មី និងពិធីបំបួសកុលបុត្រ” នៅវត្តទេពនិមិត្ត ហៅវត្តថ្មី

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ខ្ញុំព្រះករុណានាងខ្ញុំ និងស្វាមី ពិតជាមានសេចក្តីរីករាយឥតឧបមា ដែល បានចូលរួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ជាអធិបតី ក្នុងពិធី “កាត់ខ្សែបូរបើកសង្ក្រាន្តឆ្នាំថ្មី និងពិធីបំបួសកុលបុត្រ” នាពេលនេះ។
ខ្ញុំព្រះករុណា នាងខ្ញុំសូមយកឱកាសនេះថ្លែងប្រគេន នូវការកោតសរសើរ ដោយ ស្មោះ ប្រគេនព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តកោះកុង ព្រមទាំងសហការីគណ សហការីអនុគណ និងមន្ត្រីសង្ឃសាលាគណ គណៈធម្មយុត្តិខេត្តកោះកុងគ្រប់ព្រះអង្គដែលបានចំណាយព្រះបញ្ញាញាណ ព្រះកាយពល និងធនធាន រៀបចំសង្ក្រាន្តឆ្នាំថ្មី ក្នុង ពុទ្ធសីមាវត្តទេពនិមិត្ត ហៅវត្តថ្មីនេះឡើង ដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពុទ្ធបរិស័ទ ទាំងអស់ បានធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនាផង និងបានកំសាន្តសប្បាយ ទទួលអំណរឆ្នាំថ្មីផងដែរ។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់ ជាមហាពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួម ប្រកបដោយសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា សហការគ្នា ទាំងកម្លាំងកាយចិត្ត ព្រមទាំង ធនធាន រួមចំណែករៀបចំពិធីប្រកបដោយអត្ថន័យនេះឡើង។
ព្រះមេគណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ ! គណៈអធិបតី និងអង្គពិធីទាំងមូល ! តាមមហាសង្ក្រាន្តឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រឹះសករាជ ២០២៦ មហាសករាជ ១៩៤៨ ចុល្លសករាជ ១៣៨៨ បានបញ្ជាក់ថា សង្ក្រាន្តឆ្នាំមមី និងចូលនា ថ្ងៃអង្គារ ១២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០ និង ៤៨នាទីព្រឹក មានទេវតាមួយ ព្រះអង្គព្រះនាម រក្សសាទេវី រាជបុត្រីទី៣ នៃកបិលមហា ព្រហ្ម យាងចុះមក ដើម្បីចម្រើន នូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរ ដល់ទេវតា និង មនុស្សសត្វផងទាំងពួង។

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នេះ និងប្រព្រឹត្តទៅរយៈ ពេល ៣ថ្ងៃ គឺថ្ងៃអង្គារទី១៤ ខែមេសា ស្អែកនេះជាថ្ងៃចូលឆ្នាំថ្មី ថ្ងៃពុធទី១៥ ខែមេសា ជា ថ្ងៃវ័នបត និងថ្ងៃព្រហស្បតិ៍ទី១៦ ខែមេសា ជាថ្ងៃឡើងស័ក។ ក្នុងរយៈពេល ៣ ថ្ងៃនេះ រដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត វត្តអារាមគ្រប់វត្ត បានត្រៀមលក្ខណៈទទួលអំណរឆ្នាំថ្មី ដោយ បានរៀបចំលំអ សោភ័ណភាព គេហដ្ឋាន អគាររដ្ឋបាល និងទីសាធារណៈ ជាពិសេស សួនច្បារសាធារណៈ និងរមណីយដ្ឋានទេសចរណ៍នានា ដើម្បីជាសិរីសួស្តីឆ្នាំថ្មីផង និង ដើម្បីភ្ញៀវទេសចរ អញ្ជើញមកកំសាន្តសប្បាយផងដែរ។ រដ្ឋបាលខេត្តកោះកុង បានរៀបចំ កោះកុងសង្ក្រាន្ត ដោយបានតុបតែងលម្អភ្លើងពណ៌សួនច្បារសាធារណៈ ខាងមុខសាលា ខេត្ត ព្រមទាំងមានព្រឹត្តិការណ៍អមជាច្រើន ទាំងពិធីសាសនា ទាំងពិធីកំសាន្តសប្បាយ រួម មាន៖ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ទឹកព្រះពុទ្ធរូប និងការយកចង្ហាន់ទៅប្រគេនព្រះ សង្ឃនៅតាមវត្តអារាមជាដើម។ ចំពោះព្រឹត្តិការណ៍អមវិញ រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំ ឱ្យមានការដាក់លក់ម្ហូបអាហារ នំចំណី ផ្លែឈើ ជាពិសេសផលិតផលក្នុងស្រុក ការលេងល្បែងប្រជាប្រិយ នៅរៀងរាល់ល្ងាច ការប្រគំតន្ត្រីប្រពៃណី រាំវង់លក្ខណៈប្រពៃណីខ្មែរ ការ សម្តែងរបាំ ដោយក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្យសិល្បៈខេត្ត និងមានការរៀបចំ ដើម្បីឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ ពិសាដោយឥតគិតថ្លៃ នូវខ្យងចំពុះទា ដែលជាផល នេសាទទឹកប្រៃ ក្នុងខេត្តរបស់យើង។

ខ្ញុំព្រះករុណា នាងខ្ញុំ សូមយកឱកាសនេះអំពាវនាវ ដល់ភ្ញៀវទេសចរ សូមអញ្ជើញ មកកំសាន្តសប្បាយលើទឹកដីខេត្តកោះកុង ជាតារារះទិសនីរតី ឱ្យបានច្រើនកុះករ និងសូម ចូលរួមសប្បាយរីករាយ ជាមួយយើងខ្ញុំជាអ្នកកោះកុង លើទឹកដីមាត់សមុទ្រដ៏ស្រស់ស្អាត ប្រកបដោយផាសុកភាព។
ពីវេទិកានេះ នាងខ្ញុំសូមរំលឹកចំពោះបងប្អូនទាំងអស់ សូមមេត្តាបើកបរដោយការ ប្រុងប្រយ័ត្ន ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ដើម្បីបញ្ចៀសឱ្យផុតពីគ្រោះថ្នាក់ ចរាចរណ៍នានា ដែលអាចកើតមានឡើងជាយថាហេតុ។
សូមបងប្អូនទាំងអស់ ចូលរួមរក្សាអនាម័យបរិស្ថាន ជៀសវាងការបោះចោលសំរាម និងបន្ទោរបង់ពាសវាលពាសកាល ដើម្បីឱ្យស្របតាមពាក្យស្លោក “ផ្ទះយើងស្អាត សហគមន៍ យើងស្អាត ខេត្តកោះកុងយើងស្អាត”។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា នាងខ្ញុំ សូមប្រគេនពរ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សូម គោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯកឧត្តម លោកជំទាវ លោកលោកស្រី និងអង្គ ពិធីទាំងមូល សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
សូមទេវតាឆ្នាំថ្មី ដែលនឹងយាងចុះមក នាថ្ងៃស្អែកនេះ ព្រះនាម រក្យសាទេវី តាម អភិបាល បីបាច់រក្សា ព្រះតេជគុណម្ចាស់គ្រប់ព្រះអង្គ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនតរៀងទៅ។
ខ្ញុំព្រះករុណា នាងខ្ញុំ សូមប្រកាសបើក សង្ក្រាន្តឆ្នាំថ្មី ក្នុងវត្តទេពនិមិត្ត ហៅវត្តថ្មី ចាប់ពីពេលនេះតទៅ៕
ថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/04/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/04/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/04/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/04/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម អាយ ខន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    14/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យការរៀបចំកោះកុងសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/04/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ