ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោកស្រី អ៊ូ សុភ័ក្រ្ត ប្រធានអង្គភាពលទ្ធកម្មស្រុក ចូលរួមក្នុងវគ្គផ្សព្វផ្សាយ ស្ដីពីការប្រើប្រាស់គេហទំព័រ សារអេឡិចត្រូនិក និងបណ្ដាញសង្គមរបស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំ (ខ)សាលាខេត្តកោះកុង។