រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១៩ ឆ្នាំ២០២៦ក្រោមអធិបតីភាពលោកស៊នស្រិញមេឃុំស្ដីទីនិងជាប្រធានអង្គប្រជុំដែលមានរបៀបវារៈដូចខាងក្រោម៖
១.បញ្ហាបរិស្ថាន (ការប្រមូលសំរាម)
២.ការផ្លាស់ប្ដូរពេលវេលាបូមខ្សាច់
៣. សេចក្ដីផ្សេងៗ
ដោយមានការអញ្ជេីញចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំ និងជំនួយការរដ្ឋបាល ស្ថិតនៅសាលាឃុំកោះស្ដេច។
ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦




