/ / /

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ និងមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ ឧទ្យានជាតិបទុមសាគរ យុវវជនកាកបាទក្រហម យុវជនស.ស.យ.ក យុវជនក្មេងវត្ត ធ្វើការសម្អាតបរិស្ថាន នៅតាមបណ្ដោយផ្លូវជាតិ៤៨ រង្វង់មូលលោកតាសាយភូថង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខ

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ និងមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ ឧទ្យានជាតិបទុមសាគរ យុវវជនកាកបាទក្រហម យុវជនស.ស.យ.ក យុវជនក្មេងវត្ត ធ្វើការសម្អាតបរិស្ថាន នៅតាមបណ្ដោយផ្លូវជាតិ៤៨ រង្វង់មូលលោកតាសាយភូថង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខ។ រដ្ឋបាលស្រុកបូទុមសាគរ សូមជូនដំណឹងដល់ វត្តអារាម សាលារៀន មណ្ឌលសុខភាព សាលាឃុំ អង្គភាពនានា ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងអាជ្ញាធរមូលដ្ឋាន ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតអនាម័យ បរិស្ថាន និងគ្រប់គ្រងសំណល់ប្លាស្ទិក នៅតាមគេហដ្ឋាន ទីសាធារណៈ និងរមណីយដ្ឋាន ឱ្យបានស្អាត និងមានរបៀបរៀបរយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យុទ្ធនាការនេះ ផ្តោតលើភាពស្អាត និងភាពបៃតង ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៣:៣០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/04/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែមីនា និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    03/04/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចុះពិនិត្យទីតាំងថ្នាលបណ្ដុះកូនកោងកាង នៅភូមិបឹងកាឆាង ស្ថិតនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    03/04/2026

    លោក សុខ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនៅសាលា បឋមសិក្សាបឹងកាឆាង ដែលមានគ្រូបង្រៀនចំនួន ៥ នាក់និងសិស្ស ៥៧នាក់ និងបានឧបត្ថម្ភសៀវភៅចំនួន ១៣០ ក្បាលប៊ិច ១៥០ដើម និងខ្មៅដៃ ១៥០ ដើម អាហារចំនួន៦២កញ្ចប់ ក្នុងមួយកញ្វប់មាន អង្ករ១បាវតូច ទឹកត្រី១យួរ ទឹកសុីអុីវមួយយួរ មី និងទឹកដោះគោមួយដុំ

  • ហេង គីមឆន/
    03/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទស្សនកិច្ច តំបន់សេដ្ឋកិច្ចពិសេស ស្រុកស្រែអំបិល ដែលកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • ហេង គីមឆន/
    03/04/2026

    សេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ការងារចាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិឈើនាង ភូមិសារ៉ាយ ភូមិភ្នំស្រឡៅ ភូមិកំពង់ស្តាំ ភូមិជ្រោយស្វាយខាងលិច ភូមិជ្រោយស្វាយខាងកើត និងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    03/04/2026

    លោក សុខ វឿន មេឃុំជំនាប់ លោក សៀង ថន មេឃុំថ្មដូនពៅ លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ចើញចូលរួមសំណេះសំណាលជាមួយប្រជាការពារភូមិ