លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីប្រជុំជន ក្នុងគោលបំណង រៀបចំរចនាសម្ព័ន្ធក្រុមសម្ភាសន៍ បែងចែកតួនាទីភារកិច្ចនិងការទទួលខុសត្រូវ តាមភូមិ ក្រុមបូកសរុបទិន្នន័យ ដើម្បីចុះទៅសម្ភាសន៍តាមគ្រួសារផ្ទាល់ នៅតំបន់ទីប្រជុំជន សង្កាត់ស្មាច់មានជ័យ និង សង្កាត់ដងទង់ ចំនួន ៧ភូមិ។



