ស្រុកកោះកុង ៖ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដឹកនាំលោកអភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យ ចំណុះរដ្ឋបាលស្រុកកោះកុង អញ្ជើញជាភ្ញៀវកិត្តិយសពិធីអបអរសាទរការប្រកាសឃុំត្រពាំងរូង ជាឃុំអស់មីន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Vanlalv awna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណសាលាឃុំត្រពាំងរូង ។









