លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលជាមួយប្រជាការពារភូមិនៅឃុំឫស្សីជ្រុំ និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ក្នុងនោះដែលរដ្ឋបាលឃុំឫស្សីជ្រុំបានឧបត្ថម្ភថវិកាមួយចំនួនជូនប្រជាការពារភូមិ ដែលមានការអញ្ជើញចូលរួមពី នាយករដ្ឋបាលស្រុក អធិការស្រុក មេបញ្ជាការរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារភូមិ មន្រ្តីការិយាល័យ និងមន្រ្តីកម្មសិក្សា ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦













