លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី ” គោលការណ៍ណែនាំក្នុងការរៀបចំឯកសារ(DOC) ការទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ(POR) និង ការផ្ទៀងផ្ទាត់ការលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ក្រោមជាតិ(SNV) សម្រាប់មន្ត្រីសុខាភិបាលសាធារណៈ ”
1. គោលការណ៍ណែនាំក្នុងការរៀបចំឯកសារ (DOC : Documentation) :
– សារៈសំខាន់នៃ DOC ក្នុងកម្មវិធីគ្រុនចាញ់
– រចនាសម្ព័ន្ធ និងមាតិកាឯកសារ
– វិធីសាស្ត្រប្រមូលទិន្នន័យ និងរៀបចំឯកសារ
– គុណភាពទិន្នន័យ និងការត្រួតពិនិត្យ
2. ការទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញ (POR : Prevention of Re-establishment) :
– និយមន័យ និងសារៈសំខាន់នៃ POR
– កត្តាហានិភ័យនៃការកកើតឡើងវិញ
– វិធានការបង្ការ និងឆ្លើយតប
– ការតាមដាន និងរាយការណ៍ករណី
3. ការផ្ទៀងផ្ទាត់ការលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ក្រោមជាតិ (SNV : Sub-national Verification) :
– គោលការណ៍ និងលក្ខខណ្ឌ SNV
– ជំហាននៃដំណើរការផ្ទៀងផ្ទាត់
– តួនាទី និងភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធ
– ការរៀបចំឯកសារសម្រាប់ការផ្ទៀងផ្ទាត់
ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល
ថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
March 30, 2026




