រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៦ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក ស៊ន ស្រិញ មេឃុំស្ដីទី និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី៤៥ ឆ្នាំទី៣ អាណត្តិទី៥
២.ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០២៦
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទ
៤. បញ្ហាប្រឈមនិងដំណោះស្រាយ
៥. សេចក្ដីផ្សេងៗ
ដោយមានការអញ្ជេីញចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីកសិកម្មឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល គណៈកម្មការសហគមន៍នេសាទ មេភូមិ ស្មៀនឃុំ និងជំនួយការឃុំ ទាំងពីរ។
ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦
March 25, 2026

