ស្រុកកោះកុង ៖ នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង បានដឹកនាំលោកអភិបាលរងស្រុក លោកអនុប្រធានគណៈបញ្ជាការឯភាពរដ្ឋបាលស្រុក សមាជិក និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកកោះកុង ចុះត្រួតពិនិត្យភូមិសាស្រ្ត និងផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងប្រកាសអន្តរក្រសួងលេខ ១៦១ សហវ.ប្រក.អទច ស្តីពីបែបបទ និងនិតីវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ នៅក្នុងភូមិសាស្ត្រឃុំតាតៃក្រោម និងឃុំជ្រោយប្រស់ នៃស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពចូលរួមមាន លោកមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ម្ចាស់ទីតាំងប្រមូលផ្តុំ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។







