រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំដំឡើងផ្ទាំងប៉ាណូ ០១ កន្លែង របស់ក្រុមហ៊ុន យូញៀន ឌីវេឡុបមែនក្រុម កូអិលធីឌី ស្ថិតនៅឃុំភ្ញីមាស

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យទីតាំងស្នើសុំដំឡើងផ្ទាំងប៉ាណូ ០១ កន្លែង របស់ក្រុមហ៊ុន យូញៀន ឌីវេឡុបមែនក្រុម កូអិលធីឌី ស្ថិតនៅឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។

ជាលទ្ធផល ក្រុមការងារបានឯកភាពឲ្យក្រុមហ៊ុនកំណត់ទីតាំងអោយច្បាស់លាស់ និងកំណត់ទំហំ ដោយមានសរសេរអត្ថន័យនៅលើផ្ទាំងប៉ាណូឲ្យបានច្បាស់និងដាក់ពាក្យឡើងវិញ ដើម្បីអោយក្រុមការងារពិនិត្យ និងសម្រេច៕

អត្ថបទទាក់ទង