លោកវរសេនីយ៍ទោ ឡាវ ពន្លឺ អធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មបាំង បានដឹកនាំលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ។
ថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦
ប្រភព: អធិការដ្ឋាននគរបាលស្រុកថ្មបាំង



