/ / /

កិច្ចប្រជុំចុះសិក្សាលទ្ធភាពក្នុងការអនុវត្តកម្មវិធីប្រព័ន្ធសិក្សាពីចម្ងាយ(Distance Learning System) ជូនមន្រ្តីទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរ អង្គភាពខេត្ត

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញ ទទួលប្រតិភូ ក្រុមការងារវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំចុះសិក្សាលទ្ធភាពក្នុងការអនុវត្តកម្មវិធីប្រព័ន្ធសិក្សាពីចម្ងាយ(Distance Learning System) ជូនមន្រ្តីទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់មន្ទីរអង្គភាពខេត្ត ក្នុងគោលបំណង បន្តពង្រឹងការអភិវឌ្ឍសមត្ថភាព តាមរយៈប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការរៀបចំវគ្គបណ្តុះបណ្តាលដែលឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដោយការសិក្សាលទ្ធភាពនេះក៏ត្រូវបានរៀបចំឡើងដើម្បីប្រមូលធាតុចូលសម្រាប់បង្កើនគុណភាព ប្រសិទ្ធភាព និងតម្លាភាពនៃវគ្គបណ្តុះបណ្តាល។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល អដ្ឋស័ក ពុទ្ធសករាជ ២៥៧០យើងខ្ញុំសូមផ្ញើក្តីនឹករឭក និងចងចាំជានិច្ចនូវគុណបំណាច់ដ៏ធំធេង របស់វីរកងកម្លាំងទាំងអស់ ដែលបាននិងហ៊ានលះបង់ជីវិត សាច់ស្រស់ឈាមស្រស់ និងបន្តឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដោយភាពអង់អាចក្លាហានបំផុត ! ពីខ្ញុំ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    01/04/2026

    របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំអ្នកពាក់ព័ន្ធ ចូលរួមបិទសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល​តែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦

  • មន្ទីរបរិស្ថាន/
    01/04/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងប្រតិបត្តិករមេត្រីបរិស្ថានក្នុងខេត្តកោះកុងប្រចាំឆ្នាំ២០២៦ បានចូលរួមពិធីប្រគល់ប័ណ្ណសរសើរជូនចំពោះប្រតិបត្តិករដែលចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីកម្ពុជាមានបរិស្ថាន រូបវន្តស្អាត បៃតង ភាពធន់ និងសុខមាលភាពសង្គម នៅទីស្តីការក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំស្រែអំបិល បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ១៤៨៣ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំជីខលើ បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ៤៨ ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង