ស្រុកកោះកុង ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោក ណឹម ភីរម្យ អភិបាលរងស្រុកកោះកុង តំណាង លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំ លោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកកោះកុង លោក ជួន ចិន្តា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះកុង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៉ាំការប្រែប្រួលអាកាសធាតុ (គម្រោង ការីប) និងពិធីបើកគម្រោងភាពធន់ និងការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ (BRACE) និង គម្រោងបង្កើនកាលានុវត្តភាពសម្រាប់អភិវឌ្ឍវិស័យសាកវប្បកម្ម(GROWTH) នៅសាលមហោស្រព ខេត្តកោះកុង ។





