លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ទូកអូប័រ ជូនប្រជាពលរដ្ឋ ចំនួន ៩ គ្រឿង ក្នុងនោះប្រជាពលរដ្ឋមកពីស្រុកបុទុមសាគរ ១ គ្រឿង ស្រុកមណ្ឌលសីមា ២ គ្រឿង និងក្រុងខេមរភូមិន្ទ ៦ គ្រឿង ។ អំណោយខាងលេីទទួលការឧបត្ថម្ភពីសប្បុរសជន នៃប្រទេសគុយវ៉ែត តាមរយៈឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ ក្រោមអធិបតីភាព លោក ទៀ សុរៈឆ័យ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង។ វេលាម៉ោង ២:០0 នាទីរសៀល ថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមករាឆ្នាំ២០២៦។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






