/ / /

លោក ទៀ សុរៈឆ័យ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទូកនេសាទ ជូនប្រជាពលរដ្ឋ ចំនួន ៩គ្រួសារ ចំនួន ៩គ្រឿង នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

លោក ទៀ សុរៈឆ័យ អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទូកនេសាទ ជូនប្រជាពលរដ្ឋ ចំនួន ៩គ្រួសារ ចំនួន ៩គ្រឿង នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

លោកអភិបាលស្តីទី បានលើកឡើងថា ថ្ងៃនេះ ក្នុងនាមគណៈអភិបាលខេត្ត និងជំនួសមុខឱ្យ លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែល បានចូលរួមជាមួយឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធានសមាគម សម្ព័ន្ធយុវជនមុស្លីមកម្ពុជា ក្នុងកម្មវិធីប្រគល់ទូកនេសាទនិងម៉ាស៊ីនទូកចំនួន ៩គ្រឿង ជូនប្រជាពលរដ្ឋចំនួន០៩គ្រួសារ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះ វត្តមានរបស់ លោក លោកស្រីមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមក ចូលរួមក្នុងកម្មវិធីនាពេលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន នៃ ប្រទេសគុយវ៉េត ដែលបានឧបត្ថម្ភថវិកាចំនួន ៩០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញទូកនេសាទនិងម៉ាស៊ីនចំនួន ៩គ្រឿង ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៩គ្រួសារ រស់នៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំង ៩គ្រួសារ នឹងទទួលយកដោយទឹកចិត្តរំភើបរីករាយនូវអំណោយទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លា។ ខ្ញុំសូមរំលឹកជូនដែរថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត ភាពវៃឆ្លាត គុណធម៌ និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា ដែល សម្តេច បានកែប្រែប្រទេសកម្ពុជា ទៅជារដ្ឋមានអធិបតេយ្យភាព ពេញលេញ មានសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ មានភាពសុខដុមរមនា មានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ហើយប្រជាជនរស់ក្រោមម្លប់សន្តិភាពដ៏រីករាយ។
សម្រាប់អាណត្តិថ្មីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំអនុវត្ត ថែរក្សាមរតកសន្តិភាព និងសន្តិសុខដ៏ថ្លៃថ្លានេះ ឱ្យបានគង់វង្សជានិរន្ត។ លើសពីនេះ សម្តេចធិបតី បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស រួមទាំងខេត្តកោះកុងផងដែរ។
បច្ចុប្បន្ន យើងមានយន្តការគ្រប់បែបយ៉ាងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ក៏ដូចជា លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង តែយកចិត្តទុកដាក់ខ្លាំងលើ សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ដោយមិនប្រកាន់និន្នាការ ពូជសាសន៍ មិនគិតថាជាខ្មែរ ជាឥស្លាម ឬខ្មែរ-ឥស្លាមនោះឡើយ។
ខ្ញុំក៏សូមយកឱកាសនេះផ្តាំផ្ញើដល់ពូមីងបងប្អូនប្រជាពលរដ្ឋទាំង ៩គ្រួសារ ដែល ទទួលបានទូកនេសាទថ្ងៃនេះ សូមយកចិត្តទុកដាក់ ត្រូវចេះថែរក្សា និងប្រើប្រាស់ដោយ ប្រុងប្រយ័ត្ននូវទូកដែលសប្បុរសជនបានប្រគល់ជូនឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ សម្រាប់គ្រួសារក្នុងការប្រកបមុខរបរបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះដែរ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការចេញទៅនេសាទនៅឆ្ងាយៗ ដោយមិនត្រូវចេញ ទៅគៀកនឹងព្រំដែនឡើយ ព្រោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មិនទាន់បានល្អប្រសើរឡើយ ដូចនេះបើអាចនេសាទជិតៗបានជាការល្អបំផុត។ លើសពីនេះ សូមយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការតាមដាននូវរាល់ព័ត៌មានដែលមានប្រភពច្បាស់លាស់ ប្រភពផ្លូវការរបស់រាជរាដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងព័ត៌មាន ក្រសួងការបរទេស ផេកផ្លូវ ការរបស់លោកជំទាវអភិបាលខេត្ត និងផេករដ្ឋបាលខេត្តកោះកុង។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ទីប្រឹក្សារាជរដ្ឋាភិបាល លោក លោកស្រីមន្ត្រីរាជការ និងបងប្អូនប្រជា ពលរដ្ឋខ្មែរឥស្លាមទាំងអស់ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួម ពិធីប្រគល់ទូកនេសាទនិងម៉ាស៊ីនចំនួន ៩គ្រឿង ជូនប្រជាពលរដ្ឋចំនួន ៩គ្រួសារនាថ្ងៃនេះ និងសូមជូនពរ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាគណៈអធិបតី ភ្ញៀវកិត្តិយស អ៊ំ ពូ មីង បងប្អូនជនជាតិខ្មែរឥស្លាមទាំងអស់ សូមជួបតែសេចក្តីសុខ សប្បាយ ជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកាចសាវទាំងឡាយ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឡោះ ម៉ាន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ(ទឹកដោះគោខាប់ និងទឹកសុទ្ធ) ជូនគណៈកម្មការវិហារទូទាំងខេត្តកោះកុង ក្នុងឱកាសខែរាម៉ាឌន នៅក្នុងវិហារឥស្លាមភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦