/ / /

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្កកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់ឆ្នាំ២០២៦» របស់មន្ទីរបរិស្ថានខេត្តកោះកុង។

កិច្ចប្រជុំនេះមានការចូលរួមពី
-លោកអនុប្រធានមន្ទីរ
-លោក-លោកស្រី ប្រធាន និងអនុប្រធានការិយាល័យ
-មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃការិយាល័យជំនាញ
-លោកនាយក-នាយករង តំបន់ការពារធម្មជាតិ
សរុបចំនួន ៨៥នាក់ (ស្រី ៧នាក់)។

កិច្ចប្រជុំនេះមានគោលបំណង: ការពិនិត្យ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលមន្ទីរបរិស្ថានខេត្តសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅ ជាពិសេសលើការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងខេត្ត។ ទន្ទឹមនឹងនោះ លោកប្រធានមន្ទីរបានដាក់ចេញនូវទិសដៅការងារ និងយុទ្ធសាស្ត្រថ្មីៗសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើងស្របតាមគោលនយោបាយរបស់ក្រសួងបរិស្ថាន។

លោក ហ៊ុន ម៉ារ៉ាឌី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងបានជំរុញឱ្យបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ដើម្បីសម្រេចបាននូវផែនការដែលបានដាក់ចេញសម្រាប់ឆ្នាំថ្មីនេះ។

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    22/09/2026

    លោក​ សុវណ្ណ​ ប៊ុនធឿន​ អភិបាលស្រុកកោះកុង​ ចូលរួម​កិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/09/2026

    រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ស្រុកប្រតិបត្តិស្មាច់មានជ័យ មណ្ឌលសុខភាពស្មាច់មានជ័យ និងដោយមានការចូលរួមពីមន្រ្តីកម្មវិធីគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ ភូមិ និងអ្នកស្ម័គ្រចិត្ត បានចុះទៅធ្វើកាអប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាម ការធ្វើអនាម័យបរិស្ថានជុំវិញផ្ទះ ដាក់អាបែត និងបាញ់ថ្នាំសម្លាប់មូសនៅទីតាំងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងជាពិសេសនៅតាមទីតាំងដែលបាន និងកំពុងកើតមានជំងឺគ្រុនឈាមជាលក្ខណៈCluster ក្រោមការឧបត្ថម្ភថវិការបស់គម្រោងអង្គការCRS។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/09/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយអង្គភាពនៃក្រសួងសុខាភិបាល បានចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូន នាយទាហាន នាយទាហានរង ពលទាហាន នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/09/2026

    សកម្មភាពថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋ សេវាពិនិត្យ និងព្យាបាល៖ ពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ និងពិនិត្យផ្ទៃពោះ។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    22/09/2026

    លោក តុង យ៉ាវ អភិបាលរង នៃគណៈអភិបាលស្រុក អញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីបើក នឹងបិទ វគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ច(ហូកា) លើជំនាញ”មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍”(Community Tour Guide) នៅសហគមន៍តំបន់ការពារធម្មជាតិកណ្តាល(រយៈពេល៣ថ្ងៃ) ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/09/2026

    ក្រុមការងារអង្គការ អ៊ិកស៊ីដ វើលវ៉ាយដ៍ (Exceed world-wide) សាខាខេត្តព្រះសីហនុ សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរសង្គមកិច្ចខេត្តកោះកុង ផ្ដល់សេវា ពិនិត្យ វាយតម្លៃ និងសេវាជួសជុលអវៈយវៈសប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាដល់ជន មានពិការភាព ឬអសមត្ថភាពក្នុងការធ្វើចលនា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឥតគិតថ្លៃ។