មន្ត្រីសុខាភិបាលខេត្តកោះកុង ១២រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពីវិធីសាស្ត្រប្រមូលទិន្នន័យចុងគ្រានៃការអង្កេតតាមខ្នងផ្ទះ ក្នុងការផ្ដល់ថ្នាំបង្ការជាប្រចាំសម្រាប់អាយុក្រោម ១២ខែ។
សមាសភាពអ្នកចូលរួមពីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុងចំនួន១២រូប៖
១.លោកស្រី ឆេងចិន្តា មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ
២.លោក លី ហុង មន្ត្រីកម្មវិធីផ្ដល់ថ្នាំអង្ការការិយាល័យសុខាបាលស្រុកប្រតិបត្តិស្មាច់មានជ័យ
៣. លោក ផាន ចាន់ដារ៉ា មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការស្រុកប្រតិបត្តិស្រែអំបិល
៤.លោកស្រី ចេង ហ្សែងឌឿន មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការស្រុកប្រតិបត្តិស្រែអំបិល
៥.កញ្ញា ប៊ី សុខជា មន្ត្រីកម្មវិធីដល់ថ្នាំបង្ការមណ្ឌលសុខភាពស្ទឹងវែង
៦.លោកស្រី នួន សុខលេង មន្ត្រីកម្មវិធីផ្តល់ថ្នាំបង្ការមណ្ឌលសុខភាពគីរីសាគរ
៧.លោក សូ ទែន មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការមណ្ឌលសុខភាពបឹងព្រាវ
៨.កញ្ញា ចី ប៉ាច មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការមណ្ឌលសុខភាពបឹងបព្រាវ
៩.លោក សៀន ស៊ុន មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការមណ្ឌលសុខភាពស្រែអំបិល
១០.លោកស្រី ហំ សុគីម មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការ មណ្ឌលសុខភាពស្រែអំបិល
១១.លោកស្រី ស៊ិន ដានី មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការមណ្ឌលសុខភាពថ្មស
១២.លោក ជួន សារូ មន្ត្រីកម្មវិធីផ្ដល់ថ្នាំបង្ការមណ្ឌលសុខភាពអណ្ដូងទឹក។
*គោលបំណង:
១ ដើម្បីស្វែងយល់ពីអត្រាផ្តល់ថ្នាំបង្ការសេរ៉ូដូស ក្នុងចំណោមកុមារ ជាពិសេសកុមារយកក្រោម ១២ខែនៅក្នុងតំបន់គ្របដណ្ដប់របស់គម្រោង
២ ដើម្បីពិនិត្យតាមដាននិងកត់ត្រាការផ្លាស់ប្ដូរទាក់ទងនឹងការយល់ដឹងចំណេះដឹងការអនុវត្តរបស់អ្នកថែទាំកុមារក្នុងការនាំកុមារអាយុក្រោម ១២ខែ ទៅទទួលថ្នាំបង្ការបានពេញលេញបន្ទាប់ពីអន្តរាគមន៍ត្រូវបានអនុវត្ត
៣ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមឧបសគ្គតម្រូវការកត្តាកំណត់អាកប្បកិរិយាដែលពាក់ព័ន្ធដំណើរការនិងនីតិវិធីផ្សេងៗក្នុងការទទួលបានថ្នាំបង្ការសម្រាប់កុមារនៅក្នុងតំបន់គោលដៅងាយរងគ្រោះ។
ធ្វើនៅទីរួមខេត្តពោធិ៍សាត់
ចាប់ពីថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៦



