នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង តំណាង លោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួម ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការយកឈ្នះការរំខានបរិវត្តកម្ម ឆ្លើយតបនឹងមេរោគអេដស៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត នៅសាលមហោស្រព ខេត្តកោះកុង ។





